ការ​ប៉ះ​ពាល់​ពី​ការ​ប្រើ​ទូរសព្ទ​ដៃ​ចំពោះ​កុមារ

ដើម្បី​ឱ្យ​កូន​នៅ​ស្ងៀម និង​មិន​រំខាន​ឪពុក​ម្ដាយ​ច្រើន​តែ​ឱ្យ​ទូរសព្ទ​ទៅ​កូន។ ហេតុ​អ្វី? ព្រោះ​​វា​ងាយ​ស្រួល​ធ្វើ​ឱ្យ​ពួកគេ​ឈប់​រំខាន។ តើ​អ្នក​ដឹង​ទេ​ថា​វិធី​ដ៏​ងាយ​នេះ​បង្ក​បញ្ហា​ដល់​កូន​របស់​អ្នក?


ដើម្បី​ឱ្យ​កូន​នៅ​ស្ងៀម និង​មិន​រំខាន​ឪពុក​ម្ដាយ​ច្រើន​តែ​ឱ្យ​ទូរសព្ទ​ទៅ​កូនហេតុ​អ្វី? ព្រោះ​​វា​ងាយ​ស្រួល​ធ្វើ​ឱ្យ​ពួកគេ​ឈប់​រំខាន។ តើ​អ្នក​ដឹង​ទេ​ថា​វិធី​ដ៏​ងាយ​នេះ​បង្ក​បញ្ហា​ដល់​កូន​របស់​អ្នក?

A child looking at a tablet in the dark

ឪពុក​ម្តាយ​ខ្លះ​មាន​មោទនភាព​ចំពោះ​កូនៗ​ខ្លួន ដែល​ចេះ​ប្រើ​ទូរសព្ទ ​ឬ​ប្រើ​កម្មវិធី​ផ្សេងៗ​បាន​យ៉ាង​ងាយ ខណៈ​ដែល​ឪពុក​ម្តាយ​ខ្លះ​អនុញ្ញាត​ឱ្យ​កូន​គាត់​ប្រើ​ទូរសព្ទ​ជា​ច្រើន​ម៉ោង ដើម្បី​មើល​វីឌីអូ ​លេង​ហ្គេម និង​ប្រើ ហ្វេស​ប៊ុក និង ទីក​តុក ជា​ដើម ដោយ​មិន​យល់​ពី​ផល​ប៉ះ​ពាល់​អវិជ្ជមាន​លើ​កូន​របស់​ពួកគាត់​នៅ​ឡើយ​ទេ។

បញ្ហា​មួយ​ដែល​តែង​តែ​ជួប​ប្រទះ​នោះ​គឺ ការ​ញៀន​នឹង​ទូរសព្ទ ដែល​ពិបាក​ក្នុង​ការ​បញ្ឈប់ ​ឬ​ដក​ ទូរសព្ទ​ពី​ពួក​គេ​វិញ។​ បញ្ហា​ជា​ច្រើន​ទៀត​មាន​ដូច​ជា៖

ធ្វើ​ឱ្យ​ប៉ះ​ពាល់​ភ្នែក៖  ការ​មើល​អេក្រង់​នឹង​ប៉ះ​ពាល់​ភ្នែក ហើយ​បើ​ប្រៀប​ធៀប​រវាង​កុមារ និង​មនុស្ស​ពេញ​វ័យ កុមារ​ងាយ​នឹង​រង​ផល​ប៉ះ​ពាល់​ជាង។

  • ធ្វើ​ឱ្យ​រំខាន​ដល់​ដំណេក៖ ពន្លឺ​ដែល​មាន​នៅ​លើ​អេក្រង់​ទូរសព្ទ​នៅ​ពេល​យប់ ​ ​ធ្វើឱ្យ​ប៉ះ​ពាល់​ភ្នែក និង​ធ្វើ​ឱ្យ​ខួរ​ក្បាល​យើង​គិត​ថា​មិន​ទាន់​យប់ ដូច្នេះ​ខួរ​ក្បាល​ក៏​មិន​ទាន់​ចង់​សម្រាក​ដែរ។ កុមារ​ប្រើ​ទូរសព្ទ​នៅ​ពេល​យប់ នឹង​មិន​បាន​គេង​គ្រប់​គ្រាន់ ធ្វើ​ឱ្យ​ពួក​គេ​ឆាប់​អស់​កម្លាំង ​ពិបាក​ក្នុង​ការ​ផ្តោត​អារម្មណ៍​ក្នុង​ថ្នាក់​រៀន ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​រាង​កាយ​ជា​ដើម។
  • ប៉ះ​ពាល់​សុខ​ភាព​ផ្លូវ​ចិត្ត៖ ការ​សិក្សា​មួយ​បង្ហាញ​ថា កុមារ​ប្រើ​ទូរសព្ទ​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​អាច​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​ថប់​អារម្មណ៍។ កុមារ និង​ក្មេង​ជំទង់​ដែល​ប្រើ​បណ្ដាញ​សង្គម​មាន​ទំនោរ មិន​ឱ្យ​តម្លៃ​ខ្លួន​ឯង មាន​ការ​ថប់​អារម្មណ៍ មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ធ្វើ​ឱ្យ​គេង​មិន​សូវ​លក់ នេះ​បើ​យោង​ តាម​សមាគម​ចិត្ត​សាស្រ្ត​ចក្រភព​អង់​គ្លេស។
  • ប៉ះ​ពាល់​សមត្ថភាព​រៀន​សូត្រ៖ ប្រសិន​បើ​កុមារ​មាន​ទូរសព្ទ​ផ្ទាល់​ខ្លួន ពួក​គេ​នឹង​ចាប់​អារម្មណ៍ ​និង​ឆាប់​ងាក​ទៅ​មើល​ទូរសព្ទ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ផ្តោត​អារម្មណ៍​នឹង​អ្វី​ដែល​ពួក​គេ​កំពុង​រៀន​ក្នុង​ថ្នាក់។
  • អាច​ក្លាយ​ជា​ជន​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​អន​ឡាញ​៖ របាយការណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​បញ្ឈប់​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា  របស់​អង្គការ​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា កុមារ​កម្ពុជា​​ដែល​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចំនួន​១១% ដែល​ស្មើ​ប្រហែល​១៦​ម៉ឺន​នាក់ អាយុ​ចន្លោះ​ពី​១២-១៧ ឆ្នាំ ​ធ្លាប់​ទទួល​រង​នូវ​ការ​រំលោភ​បំពាន និង ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ។

​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ទូរសព្ទ​នេះ មិន​មែន​កើត​ឡើង​តែ​ចំពោះ​កុមារ​តូច​ទេ ​វា​ក៏​កើត​ឡើង​ចំពោះ​ក្មេង​ជំទង់​និង​យុវជន​ផង​ដែរ។ តាម​រយៈ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ក្មេង​ជំទង់​ដែល​ញៀន​នឹង​ការ​ប្រើ​ទូរសព្ទ ងាយ​នឹង​កើត​ជំងឺ​ថប់​អារម្មណ៍ ​និង​ក៏​បង្ក​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ។

ប្រភព៖ SHERWOOD CommunityAddition TipsUNICEF


What's Your Reaction?

ហាហា ហាហា
0
ហាហា
ឡូយ ឡូយ
0
ឡូយ
ល្អ ល្អ
0
ល្អ
ចូលចិត្ត ចូលចិត្ត
0
ចូលចិត្ត
ហ៊ឺ ហ៊ឺ
0
ហ៊ឺ
OMG! OMG!
1
OMG!