កសាងឥរិយាបទ​រឹងមាំ​និង​វិជ្ជមាន​តាមរយៈ​ការ​សរសើរ

ការកសាងឥរិយាបថរឹងមាំរបស់កូនៗរបស់យើង ដើម្បីឱ្យ​ក្នុងថ្ងៃអនាគត ពួកគេនឹងមានលទ្ធភាពក្នុងការបំពេញការងារ និងបត់បែនទៅតាមស្ថានភាព​ជីវិត តាមរយៈកម្លាំងចិត្តដែលយើងជួយផ្ដល់ឱ្យ


សួស្តីម៉ាក់ប៉ា! 🌟 ថ្ងៃនេះយើងនិយាយអំពីអត្ថប្រយោជន៍របស់ការសរសើរ ក្នុងការកសាងឥរិយាបថរឹងមាំសម្រាប់កូនៗ ហើយសង្ឍឹមថា ក្នុងថ្ងៃអនាគត ពួកគេនឹងមានលទ្ធភាពក្នុងការបំេញកិច្ចការ និងបត់បែនទៅតាមស្ថានភាពនៃជីវិត តាមរយៈកម្លាំងចិត្តដែលយើងជួយកសាងឱ្យពួកគេតាំងពីនៅតូច។

ចូរស្រម៉ៃមើលថា បើមួយថ្ងៃៗយើងគិតតែពីជេរ ស្ដីបន្ទោស រិះគន់ ដល់កុមារ តើនឹងមានរឿងអ្វីកើតឡើងដល់ផ្លូវចិត្តរបស់ពួកគេ តាំងពីតូចរហូតដល់ធំ? តើពួកគេនឹងមានភាពជឿជាក់លើខ្លួនឯងឬទេ? តើពួកគេនឹងមានអារម្មណ៍បែបណា?

មាតាបិតាមានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកកសាងភាពជឿជាក់ឱ្យកុមារ។ វិធីដ៏សាមញ្ញមួយដែលអាចលើកទឹកចិត្ត និងកសាងភាពជឿជាក់សម្រាប់កុមារគឺ ការសរសើរ! ពាក្យវិជ្ជមានរបស់យើងនឹងបង្កើតឱ្យមានបរិយាកាសសមប្រកប ឱ្យកុមារមានភាពជឿជាក់ក្នុងការទំនាក់ទំនង ការលេងកំសាន្ត  ក៏ដូចជាការរៀនសូត្ររបស់ពួកគេ។ 

[zombify_post]


What's Your Reaction?

ហាហា ហាហា
0
ហាហា
ឡូយ ឡូយ
1
ឡូយ
ល្អ ល្អ
1
ល្អ
ចូលចិត្ត ចូលចិត្ត
2
ចូលចិត្ត
ហ៊ឺ ហ៊ឺ
0
ហ៊ឺ
OMG! OMG!
0
OMG!